NEWS

តារា​ស្រី​៣​រូប​លាក់​មុខក្រោយ​ផ្ទុះ​រឿង​ស្នេហ៍

ភ្នំពេញ: ​ក្នុង​លេខ​ចេញផ្សាយ​ថ្ងៃ​១២​កញ្ញា​២០១១ ទស្សនា​វ​ដ្តី​អង្គរ​ធំ បាន​យក​តារា​៣​រូប​មក​រៀបរាប់ថា​បាន​លាក់​មុខ​បន្ទាប់​ពី​ផ្ទុះ​រឿង​ស្នេហ៍ ។​

​    ​តារា​ទាំង​៣​រូប​នោះគឺៈ វ៉ាន់ សម្ផស្ស​, ទាវ មុន្នី​រ័ត្ន និង​វ៉ាង ស្រីណូ ។​
​     ​*វ៉ាន់ សម្ផស្សៈ អតីត​តារា​សម្តែង​វ័យក្មេង អាយុ​១៩​ឆ្នាំ និង​ជា Preshie លេខ​១ ឆ្នាំ​២០០៨ បាន​ល្បីឈ្មោះ​តាមរយៈ​ដើរ​ជា​តួឯក​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ រឿង “​ចម្រៀង​ស្នេហ៍​រលក​ជីវិត​” និង​ជា​តួឯក​រឿង​ភាគ​ទូរទស្សន៍​បាយ័ន រឿង “​បេះដូង​ខ្ញុំ​សម្រាប់​អ្នកណា​?” ។​
​    ​វ៉ាន់ សម្ផស្ស បាន​ដកខ្លួន​ថយ​ពី​សិល្បៈ​នៅ​ឆ្នាំ​២០១០ និង​មកទល់ពេលនេះ​នាង​មិន​ដែល​ទទួល​ទូរស័ព្ទ​ពី​អ្នកកាសែត​, ទូរទស្សន៍​និង​ផលិតកម្ម​ផ្សេងៗ ។ ចុងក្រោយ​គេ​បានឃើញ​វ៉ាន់ សម្ផស្ស ដើរ​លេង​កម្សាន្ត​ជាមួយ​គូស្នេហ៍​នៅ​ឆ្នេរសមុទ្រ​កំពង់សោម ។​
​    ​*ទាវ មុន្នី​រ័ត្នៈ តារា​សម្តែង​ឆើតឆាយ​ល្បី​ឈ្មោះ​ឆ្នាំ​២០០៦-២០០៩ នៅក្នុង​រឿង​ភាគ​ទូរទស្សន៍ CTN រឿង​”​ទឹកភ្នែក​ជាយដែន​”, “​ឧត្តម​ភរិយា​” និង​ខារ៉ាអូខេ​ផលិតកម្ម Rock។ ក្នុង វ័យ​២២​ឆ្នាំ ពេល​ដែល​កេរ្តិ៍ឈ្មោះ​កំពុង​ល្បី​នោះ ត្រូវ​ស្ត្រី​ជា​អាជីវករ​នៅ​ផ្សារ​រុងក្លឿ​(​ផ្សារ​ថៃ​) ចោទ​នាង​ថា​លួច​ស្នេហា​ជាមួយ​ប្តី​គាត់ ។  តែ​តារា​រូប​នេះ​បដិសេធ ហើយ​ក៏​ដក​ខ្លួន​ពី​សិល្បៈ​និង​គេចវេះ​ពី​អ្នកកាសែត ។​
​    ​*វ៉ាង ស្រីណូ​: តារា​សម្តែង​សិច​ស៊ី វ៉ាង ស្រីណូ​ខុសពី​វ៉ាន់ សម្ផស្ស​និង​ទាវ មុន្នី​រ័ត្ន បន្តិច ព្រោះ​មុន​នាង​សម្រេច​ចិត្ត​លាក់​មុខ​និង​ផ្តាច់ខ្លួន​ពី​សិល្បៈ នាង​បាន​សារភាព​នៅ​ដើមខែ​មីនា ថា​បាន​ជួប​ប្រុស​ស្នេហ៍​នៅ​អាមេរិក ហើយ​ចំណង​ស្នេហ៍​នេះ​មាន​ចាស់ទុំ​ទាំងសងខាង​ដឹងឮ​និង​រង់ចាំ​តែ​ថ្ងៃរៀបការ​ ប៉ុណ្ណោះ ។​
​    ​មក​ដល់​ខែ​កញ្ញា​នេះ​មាន​រយៈពេល​ជិត​៦​ខែ​ហើយ​ដែល​វ៉ាង ស្រីណូ មិន​បង្ហាញ​មុខ​ដូច វ៉ាន់ សម្ផស្ស​និង​ទាវ មុន្នី​រ័ត្ន​ដែរ ៕
For more Info click here.

លទ្ធផលសរុប ផលប៉ះពាល់ ដោយជំនន់ទឹក ទន្លេមេគង្គ ក្នុងខេត្តព្រៃវែង

ព្រៃវែងៈ មន្រ្តីក្រសួងធានធនទឹក និងឧតុនិយម បានឲ្យដឹងថា រយៈពេល៣ ថ្ងៃនេះ ក្នុងខេត្តព្រៃវែង មនុស្ស ចំនួន១៥ នាក់ បានលង់ទឹកស្លាប់ ស្រូវរដូវវស្សាចំនួន៣១៨៧៨ ហិកតា និងផលដំណាំរួមផ្សំ ដ៏ទៃទៀត បានរងផលប៉ះពាល់ដោយជំនន់ទន្លេមេគង្គ។
បើយោងតាម របាយការណ៍ ស្តីពីការចុះត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ទន្លេមេគង្គ របស់ក្រុមការងារ បច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម រយៈពេល ៣ ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១១ នៅក្នុងខេត្តព្រៃវែង បានឲ្យដឹងថា ស្រុកទំាង៨ បានរងនូវផលប៉ះពាល់ ដូចតទៅ ទី១.ស្រុកពារាំង មនុស្សចំនួន៣ នាក់ បានលង់ទឹកស្លាប់ ផ្លូវលំមួយខ្សែប្រវែង ១៣៩៩៦ ម៉ែត្រ រងការខូចខាតប្រវែង ១១៣៩៤ ម៉ែត្រ សាលារៀន ចំនួន៣ កន្លែងត្រូវលិចទឹក ក្នុងនោះដីស្រែចំនួន៧៣៦១ ហិកតា រួមទាំងដំណាំរួមផ្សះ ចំនួន១១.៥ ហិកតា រងផលប៉ះពាល់, ទី២.ស្រុកស៊ីធរកណ្តាល ក្មេងចំនួន៣ នាក់ បានលង់ ទឹកស្លាប់, ប្រជាពលរដ្ឋចំនួន១៧៤ គ្រួសារ ត្រូវជំលៀសចេញពីកន្លែងលិចលង់, ផ្លូវលំប្រវែង៤៣៨៨៧ ម៉ែត្រ ខូចខាតអស់ ១០១០ ម៉ែត្រ, សាលារៀន២៤ កន្លែងត្រូវលិចទឹក មណ្ឌលសុខភាព២ កន្លែង និងអណ្តូងទឹក៨២២ កន្លែង ក៏បានលិចទឹកនោះដែរ, ផលប៉ះពាល់ស្រែមានចំនួន ២០.០០០ ហិកតា, ទី៣.ស្រុកពោធិ៍រៀង មនុស្សលង់ទឹកស្លាប់ ២ នាក់ ផលប៉ះពាល់ស្រែចំនួន ១២៥២ ហិកតា, ទី៤.ក្រុងព្រៃវែង មនុស្សម្នាក់លង់ទឹកស្លាប់ លិចផ្ទះ៨ ខ្នង ផលប៉ះពាល់ស្រូវវស្សាចំនួន ៤៣១ ហិកតា, ទី៥.ស្រុកពាមជរ ក្មេងលង់ទឹកស្លាប់២ នាក់ សត្វពាហនៈត្រូវជម្លៀសទៅទីទួលចំនួន១៦៩ ក្បាល ពោតចំនួន៧៦ ហិកតា ត្រូវខូចខាតទាំងស្រុង ហើយផលប៉ះពាលស្រូវវស្សាចំនួន៥៩ ហិកតា, ទី៦.ស្រុក ព្រះស្តេច ប៉ះពាល់ស្រូវវស្សាចំនួន៦៤៤ ហិកតា, ទី៧.ស្រុកកំពង់ត្របែក មនុស្សលង់ទឹក ស្លាប់ម្នាក់ ខ្យល់រលំផ្ទះមួយខ្នង និង៨ ខ្នងទៀតលិចទឹក ហើយប៉ះពាល់ស្រូវវស្សាចំនួន ៣៤០ ហិកតា និងទី៨.ស្រុកពាមរ មនុស្ស៣ នាក់ លង់ទឹកស្លាប់ ប្រជាជន១៥៣ គ្រួសារ ត្រូវបានជម្លៀស ខ្យល់ព្យុះរលំផ្ទះ ១៥ ខ្នង និង១៥៣ ខ្នង រងការប៉ះពាល់ ផ្លូវលំប្រវែង ២៥២០៨ ម៉ែត្រ ត្រូវទឹកហូរផ្តាច់ ១០០៧ ម៉ែត្រ ក្នុងនោះ ប៉ះពាល់ស្រូវវស្សាចំនួន១៧៩១ ហិកតា ខូចខាតដំណាំ៨៨,៣៥ ហិកតា។
របាយការណ៍នោះក៏បាន សរុបលទ្ធផលឲ្យផងដែរថា ស្រូវរដូវវស្សាទូទាំងខេត្ត ចំនួន ៣១៨៧៨ ហិកតា បានរងការប៉ះពាល់ ហើយដំណាំដទៃទៀតក៏បានរងផល ប៉ះពាល់ផងដែរ ចំពោះមនុស្សលង់ទឹកស្លាប់ សរុបចំនួន១៥ នាក់ ជាការសន្និដ្ឋានចំពោះផលប៉ះពាល់ ខាងលើ បន្ទាប់ពីទឹកស្រកចុះលឿន ស្រូវដែលទឹកលិចទាំងនោះ នឹងល្អប្រសើរលើសដើម ប៉ុន្តែកន្លែងខ្លះអាចនឹងមានការខូចខាតតិចតួច។
អនុរដ្ឋលេខាធិកា ក្រសួងធនធានទឹក និងឧតុនិយម លោក ហាក់ សុខមករា ក៏បានឲ្យដឹង ផងដែរថា បន្ទាប់ពីមានការចាត់តាំងពីរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុកនិយម លោក លឹម គានហោ ក្រុមការងារ បច្ចេកទេសរបស់ក្រសួងធនធានទឹក ដែលដឹកនាំដោយរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមលោក សំ សារិត រួមជាមួយនឹងលោក និងក្រុមការងារបច្ចេកទេស បានចុះសហការធ្វើការងារផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការគ្រប់គ្រងស្ថានការណ៍ និងចុះជួយប្រជាពលរដ្ឋដែលកំពុងតែជួបបញ្ហានៅក្នុងខេត្តព្រៃវែង។
លោក ហាក់ សុខមករា ក៏បានឲ្យដឹងទៀតថា ក្នុងនោះក្រុមការងារ បច្ចេកទេស បានសហ ការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការច្រកដីដាក់ប៉ាវធ្វើការទប់ស្កាត់ទឹកជំនន់ខ្លាចហូរកាត់ ផ្លូវ ប្រើប្រាស់ម៉ាស៊ីនបូបទឹកពីរគ្រឿង ដើម្បីបូបទឹកចេញពីក្រុងព្រៃវែង និងបានប្រើប្រាស់ គ្រឿងចក្រមួយគ្រឿងទៅជួយអន្តរាគមន៍ការហូរច្រោះសំណង់លូតាមផ្លូវជាតិលេខ៨ ចំនួន ២ កន្លែង នៅក្នុងស្រុកពារាំង។
ជាមួយគ្នានេះផងដែរក្រុមការងារបច្ចេកទេកក៏បានពាំនាំ អំណោយ រួមមានអង្ករចំនួន១៥ គីឡូក្រាម និងសារុង ចំនួនមួយ ដែលជាអំណោយផ្ទាល់ របស់សម្តេចតេជោ ហ៊ុន សេន និងលោក ជំទាវកិត្តិព្រឹទ្ធបណ្ឌិត ធ្វើការចែកដល់ប្រជាពល រដ្ឋដែលក្រខ្សត់ និងជួបការលំបាកនៅក្នុងខេត្តព្រៃវែង។
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

 For more Info click here.

 ទឹកជំនន់​ខេត្តសៀមរាប សម្លាប់​ស្រី្ត​ម្នាក់ និង​អ្នកទេសចរ ២​នាក់ ត្រូវ​ទឹក​ហូរ​គួច នៅ​ប្រាសាទ​បន្ទាយស្រី 

ខេត្តសៀមរាប: រហូតដល់​ម៉ោង ៣ និង ៣០ នាទី រសៀល​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១១ ទឹក​ជំនន់​នៅ​ស្រុក​វ៉ា​រិន្ទ្រ និង​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កំពុង​បន្ត​ជន់​ឡើង​យ៉ាងខ្លាំង រហូត​ធ្វើឲ្យ​កំណាត់​ផ្លូវជាតិលេខ ៦៧ ពី​អន្លង់វែង មក​ខេត្ត​សៀមរាប ត្រូវ​បាន​ទឹក​ហូរ​កាត់ផ្តាច់​ជា​ច្រើន​កន្លែង​។​

​ទឹកភ្លៀង​លិច​ ផ្លូវជាតិ​លេខ ៦៧ មាន​កំពស់​ពី ១​ម៉ែត្រ ទៅ ១,៣០ ម៉ែត្រ​។ ជាមួយគ្នា​នោះ នៅក្នុង​ស្រុក​បន្ទាយស្រី មាន​ស្ត្រី​ម្នាក់ ត្រូវ​បាន​ទឹក​គួច​ហូរ ពី​ចំណុច​ស្ពាន​ប្រាសាទបន្ទាយស្រី យក​ទៅ​បាត់ ហើយ​សព​ត្រូវបាន​គេ រកឃើញ ស្រង់​ចេញពី​ទឹក​រួចរាល់​ហើយ ។

​ដោយ​ភ្ញៀវទេសចរ​ជនជាតិ​ជប៉ុន​ ម្នាក់ និង​មគ្គុទេសក៏​ទេសចរណ៍​ម្នាក់ ក៏​ត្រូវ​ទឹកគួច​ហូរ ចេញពី​ចំណុច​ស្ពាន​ប្រាសាទបន្ទាយស្រី ទៅទើ​នៅ​គុម្ពព្រៃមួយកន្លែង ។ តែ​អ្នកទេសចរ និង​មគ្គុទេសក៏​ទេសចរណ៍​នោះ ត្រូវបាន​គេ​ជួយសង្គ្រោះ​បាន​ទាន់ពេលវេលា ។ ក្នុងនោះដែរ ក៏​មាន​ភ្លៀវ​ទេសចរបរទេស ប្រមាណ​ជាង ២០០ នាក់ ផ្សេងទៀត ត្រូវ​បាន​ជាប់នៅក្នុង​ប្រាសាទបន្ទាយស្រី ដោយសារ​តែ​ទឹកភ្លៀង ជន់​លិច​ផ្លូវ ។ ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​អប្សា​រា និង​មន្ត្រី​មូលដ្ឋាន បាន​ជម្លៀសទៅ​កាន់​ទី​ទួល​សុវត្ថិភាព  នៅ​វត្ត​ប្រាសាទ​បន្ទាយស្រី ដែល​មាន​ទីតាំង​នៅក្បែរ​នោះ​។

​លោក សៀង ណាំ អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តសៀមរាប បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ តាំង​ម៉ោង ១០ ព្រឹក ក្រោយពី​ទទួល​បាន​បញ្ជា ពី​សម្តេច តេ​ជោ ហ៊ុន សែន ក្នុងនោះដែរ ក៏​មាន​លោក ស៊ូ ភិរិន្ទ អភិបាលខេត្ត​សៀមរាប និង​មន្ត្រី​ជាច្រើនរូប​ទៀត បាន​ចុះ​ទៅដល់​កន្លែង កើតហេតុ​ដែរ ។ លោក​សៀង ណាំ ក៏​បាន​ទាក់ទង ទៅ​លោក នាយ​ឧត្តមសេនីយ៍ គន់ គីម ដើម្បី​សុំ​ជំនួយ​បន្ថែម ។

​អូប័រ ចំនួន ៣​គ្រឿង និង​ឧទ្ធម្ភាគចក្រ​ចំនួន ៣គ្រឿង ដែល​មាន​ការដឹកនាំ​បញ្ជា​ផ្ទាល់ ពី​លោកនាយ​ឧត្តមសេនីយ៍ គន់ គីម និង​លោកនាយ​ឧត្តមសេនីយ៍ ជា តារា កំពុង​ជួយ​សង្គ្រោះ និង​ជម្លៀស​ប្រជាជន ដែល​ជាប់គាំង​នៅ​លើ​ដំបូង​ផ្ទះ លើ​ចុងឈើ និង អ្នកទេសចរ ចេញពី​តំបន់​រងគ្រោះ ដោយ​មាន​ការចូលរួម​ពី​កងពលធំ​អន្តរាគមន៍​លេខ​២ ដើម្បី​នាំយក​ប្រជាពលរដ្ឋ​រងគ្រោះ ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​។​

​ ចំណែក​លោក​អភិបាលក្រុង​សៀមរាប ទេព ប៊ុន​ឆាយ បានឲ្យដឹងថា ទឹកជំនន់​ពេលនេះ អាច​នឹង​បង្ក​ឲ្យ​ខេត្តសៀមរាប លិចលង់​ជាថ្មី​ម្តងទៀត នៅ​ល្ងាច​នេះ ឬ​ក៏​នៅ​ថ្ងៃស្អែក ដោយសារ មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ប៉ែក​ខាងលើ ទើប​បណ្តាលឲ្យ​ទឹក​ជំនន់ អាច​កើតឡើង​ជា​ថ្មី​នៅ​ខេត្ត​សៀមរាប ដែលជា​តំបន់​ទេសចរ​ប្រាង្គ​ប្រាសាទ​បុរាណ ៕​ For more Info click here.

ស្ថានភាព កំពស់ ទឹកជំនន់ នៅតាមខេត្ត មួយចំនួន នាថ្ងៃទី ២២ ខែកញ្ញា ( គិតត្រឹមម៉ោង ១៦ និង ០០នាទី )

Photo by DAP-NEWS

១- ស្ថានភាពជំនន់ទន្លេមេគង្គ ៖ ការពិនិត្យកម្ពស់ទឹកនៅកម្ពុជានាម៉ោង ១៦ និង០០នាទី នេះឃើញថា ៖
- ខេត្ដស្ទឹងត្រែង ទឹកមានកម្ពស់ ១១,២០ ម៉ែត្រ គឺខ្ពស់ជាងកម្ពស់ទឹកដែលបានពិនិត្យកាលពី ម៉ោង ៧ និង ០០នាទី ព្រឹកចំនួន ០,១៣ ម៉ែត្រ ។
- ខេត្ដក្រចេះ ទឹកមានកម្ពស់ ២២,២៧ ម៉ែត្រ គឺខ្ពស់ជាងកម្ពស់ទឹកដែលបានពិនិត្យកាលពី ម៉ោង ៧ និង ០០នាទី ព្រឹកចំនួន ០,២១ ម៉ែត្រ ។
- ខេត្ដកំពង់ចាម ទឹកមានកម្ពស់ ១៥,៥៥ ម៉ែត្រ គឺខ្ពស់ជាងកម្ពស់ទឹកដែលបានពិនិត្យកាលពី ម៉ោង ៧ និង ០០នាទី ព្រឹកចំនួន ០,០៤ ម៉ែត្រ ។
- ភ្នំពេញ បាសាក់-ចតុមុខ ទឹកមានកម្ពស់ ១០,៣៨ ម៉ែត្រ គឺខ្ពស់ជាងកម្ពស់ទឹកដែលបានពិនិត្យកាល ពីម៉ោង ៧ និង ០០នាទី ព្រឹក ចំនួន ០,០៤ ម៉ែត្រ ។
២- ការព្យាករណ៍ ៖ តាមការព្យាករណ៍ស្ថានភាពទឹកទន្លេមេគង្គគឺ ៖
- ស្ទឹងត្រែង អាចនឹងបន្ដឡើងដល់ថ្ងៃទី ២៤ ខែកញ្ញា នេះ ។
- ខេត្ដក្រចេះ និង ខេត្ដកំពង់ចាម ទឹកនឹងកើនឡើងតិចតួច រយៈពេលតែ ៣ ទៅ ៤ ថ្ងៃទៀត ។
- ភ្នំពេញបាសាក់-ចតុមុខ ៖ ទឹកនឹងបន្ដឡើងរហូតដល់ថ្ងៃទី២៩ ខែកញ្ញា កម្ពស់ទឹកអាច  ឡើងដល់ ១០,៧០ ម៉ែត្រ ។
- រីឯនៅទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប ទឹកនៅបន្ដឡើងរហូតដល់ចុងខែកញ្ញា ៕ For more Info click here.

ទាហាន​ថៃ ព្យាយាម​ចូល​ធ្វើ​របង នៅ​ប្រាសាទ​តា​មាន់​ជា​ថ្មី​ទៀត​ហើយ​

 ព្រំដែនកម្ពុជា-ថៃ: នៅ​ព្រឹក​ថ្ងៃទី​១៣​កញ្ញា ឆ្នាំ​២០១១ នៅប្រាសាទ​តា​មាន់ បាន​កើត​មាន​សភាពការណ៍ នាំ​ឲ្យ​ស្ថានការណ៍​ព្រំដែន​នៅ​ខេត្ត​ឧត្តរមានជ័យ ប្រែជា​ច្របូកច្របល់ ដោយសារ​តែ​ទាហាន​ថៃ ស្លៀកពាក់​ឯកសណ្ឋាន​ប៉ា​រ៉ា ៥ នាក់ តែ​ក្នុង​ដៃ​មិនមាន​អាវុធ បាន​ព្យាយាម ចូល​ឈរជើង និង​បោះ​របង​បន្លា​លួស នៅ​ប្រាសាទ​តា​មាន់ លើ​ទឹកដី​កម្ពុជា​។​

​ក៏ប៉ុន្តែ​ទាហាន​កម្ពុជា​ ដែល​ឈរជើង​នៅ​ប្រាសាទ​តា​មាន់ បានឲ្យដឹងថា ការព្យាយាម​របស់​ទាហាន​ថៃ ចូល​លើ​ទឹកដី​កម្ពុជា ពុំ​អាច​ធ្វើ​ទៅ​បាន​ទេ​ដូច​ការគ្រោងទុក​ឡើយ​។​

​ លោក​ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូ​យ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ ៤២ ប្រចាំ​ទិស​ប្រាសាទ​តា​មាន់ បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​១៣​កញ្ញា​នេះ មាន​ទាហាន​ថៃ ៥ នាក់ ដែល​គ្មាន​កាន់​អាវុធ​បាន​ចូល​ឈរជើង នៅលើ​ប្រាសាទ​តា​មាន់ ជាមួយ​ទាហាន​កម្ពុជា ៥ នាក់​ដែរ​។ ទាហាន​ថៃ​នោះ បាន​សុំ​កម្ពុជា​ចូល​មក​បោះ​របង​នៅ​ខាង​មុខ​ផ្លូវ​ចូល​ប្រាសាទ​តា​មាន់ តែ​ត្រូវ​កម្ពុជា​មិន​អនុញ្ញាត​ទេ​។

More Info click here.​

ទឹកភ្លៀង​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា បណ្តាល​ឲ្យ​លិចលង់​នៅ​ខេត្ត​មួយចំនួន​

ភ្នំពេញ: យ៉ាងហោច​ណាស់​មាន​ខេត្ត​បាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង ក្រចេះ និង​កំពង់ធំ បាន​លិចលង់ ដោយសារ​ទឹកភ្លៀង នៅ​ប៉ុន្មាន​ថ្ងៃនេះ ស្របពេល​ដែល​ទឹក​ទន្លេមេគង្គ នៅ​ពេញប្រៀប​មាត់ច្រាំង​នៅឡើយ​។ ក្នុងនោះ​គិត​មកដល់​ថ្ងៃទី​១៣​កញ្ញា ឆ្នាំ​២០១១ ទឹកភ្លៀង​នៅ​តែ​ជន់​លិច​ទី​ខេត្តទាំង៥នោះ ព្រមទាំងលិច​ផ្ទះ និង​ផ្លូវ ដោយ​កន្លែង​ខ្លះ មិន​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​បានទេ​។

​ នៅទី​រួម​ខេត្តសៀមរាប និង​បណ្តា​ខេត្ត​៤ ផ្សេងទៀត បាន​ជន់​លិច​ដោយសារ​ទឹកភ្លៀង ចាប់តាំងពី​ថ្ងៃ​ទី​១១​កញ្ញា ឆ្នាំ​២០១១​។ មកដល់​ថ្ងៃ​ទី​១៣​កញ្ញា ឆ្នាំ​២០១១ ទោះបី​ភ្លៀង​បាន​រាំង​វិញ​ហើយ​ក៏​ដោយ តែ​មេឃ នៅតែ​មាន​ពពក​ខ្មៅ​ស្រទុំ ខណៈ​ដែល​ក្រសួង​ធនធានទឹក បាន​ជូនដំណឹង​ពី​ព្យុះ​ភ្លៀង​បន្ត​កើត​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។​

​ សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​១៣​កញ្ញា ឆ្នាំ​២០១១ បង្ហាញថា ប្រព័ន្ធ​សំពាធ​ទាប ដែល​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា រហូតមកដល់​បច្ចុប្បន្ន​នេះ កំពុង​បង្កើន​ឥទ្ធិពល​ទៅលើ​អាង​ទន្លេមេគង្គ​លើ​នៅក្នុង​ប្រទេស​ឡាវ និង​ថៃ​។ ជាមួយគ្នានេះ ប្រទេស​កម្ពុជា នឹង​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ទាំង​អាង​ទន្លេមេគង្គ​លើ  និង​ទាំង​ក្នុងប្រទេស​កម្ពុជា ពិសេស​តំបន់​ភ្នំ ខ្ពង់រាប ភាគ​ខាងជើង និង​តំបន់​ខ្ព​ង់ រាប​ភាគ​ឦសាន​។​
More Info click here
.

 

កម្ពុជា​-​អាមេរិក​-​អូស្ត្រាលី ធ្វើ​លំ​ហាត់​សមយុទ្ធ​យោធា​រួមគ្នា ដើម្បី​លើក​កំពស់​សហប្រតិបត្តិការ​ពហុភាគី​



ដោយ : CEN (ថ្ងៃទី 12 កញ្ញា 2011,05:34:PM)
ភ្នំពេញ: ក្នុង​អំឡុង​ខែ​កញ្ញា​ទាំងមូល សហរដ្ឋអាមេរិក ប្រទេស​អូស្ត្រាលី និង​កម្ពុជា នឹង​ចូលរួម​ក្នុង លំ​ហាត់​សមយុទ្ធ​ហ្វឹកហ្វឺន​រួមគ្នា ក្នុង​ការឆ្លើយតប​នឹង​វិបត្តិ ដែល​មានឈ្មោះ​ថា “Ellipse Charlie” នៅ ជិត​ក្រុងភ្នំពេញ និង​ក្រុងព្រះសីហនុ​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​។​

​សេចក្តីប្រកាស​ព័ត៌មាន របស់​ស្ថានទូត​អាមេរិក ចុះ​ថ្ងៃ​ទី​១២​កញ្ញា ឆ្នាំ​២០១១ បង្ហាញថា ទីភ្នាក់ងារ​ស៊ីវិល​របស់​រដ្ឋាភិបាល​ប្រទេស​កម្ពុជា អូស្ត្រាលី និង សហរដ្ឋអាមេរិក ស្ថានទូត​អាមេរិក និង​ស្ថានទូត​អូស្ត្រាលី​នៅ​ក្រុងភ្នំពេញ និង​សមាជិក​យោធា​នៃ​ប្រទេស ទាំង​បី​ប្រទេស នឹង​ចូលរួម​ក្នុង​លំ​ហាត់​សមយុទ្ធ​នេះ​។ ចំណាត់​វិធី​រួមគ្នា​នេះ​របស់​រដ្ឋាភិបាល មាន​បំណង​បង្កើត អោយ​មាន​បរិយាកាស​ដែល​មាន​លក្ខណៈ​ត្រឹមត្រូវ​បំផុត ក្នុង​ការឆ្លើយតប​ទៅនឹង​ស្ថានភាព​វិបត្តិ​នានា ធ្វើអោយ​ភាពជា​ដៃគូ​ក្នុង​ផ្នែក​សន្តិសុខ​មាន​ភាព​ជ្រាលជ្រៅ ហើយ​រួមចំណែក​ដល់​ស្ថេរភាព​តំបន់ ដោយ ទន្ទឹមនឹងនោះ លើក​កំពស់​ទំនាក់ទំនង​ទ្វេភាគី​។​ More detail click here.

 

ខុទ្ទកាល័យ​ចេញសេចក្តីបំភ្លឺ​ ការពារ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុង​រឿង​ដីធ្លី​ នៅសៀមរាប

(ថ្ងៃទី 12 កញ្ញា 2011 , ម៉ោង 09:02:PM) 
 នាយខុទ្ទកាល័យ​សម្តេច​ ក្រុមព្រះ បាន​ចេញ​សេចក្តីប្រកាស​បំភ្លឺ​មួយ នៅ​ថ្ងៃ​ទី​១២​កញ្ញា ឆ្នាំ​២០១១ ដោយ​បាន​ការពារ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុង​រឿង​ដីធ្លី នៅ​ខេត្ត​សៀមរាប​។ ដីធ្លី​របស់​សម្តេច​ក្រុមព្រះ ត្រូវបាន​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ដកហូត ដោយ​សំអាង​ថា ដី​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ស្ថិតនៅក្នុង​តំបន់​អភិរក្ស​ព្រៃឈើ​។​
  More detail Click here.

ប៉ូលិស​ប្រឆាំង​ការជួញដូរ​មនុស្ស ឃុំខ្លួន​មេបន​ជនជាតិ​វៀតណាម​ម្នាក់ និង​អប់រំ​ស្រី​បំរើ​ផ្លូវភេទ​៤​នាក់​

(ថ្ងៃទី 11 កញ្ញា 2011 , ម៉ោង 09:13:PM) 
 ​ប៉ូលិស​ប្រឆាំង​ ការជួញដូរ​មនុស្សនឹង​បញ្ជូន​ស្ត្រី​មេបន ជនជាតិ​វៀតណាមម្នាក់ ដែល​បានធ្វើ​សញ្ចា​កម្ម​និង​ផ្តល់​កន្លែង​ឲ្យ​ធ្វើ​ពេស្យាចារ ប្រគល់​ទៅ​ឲ្យ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ឃុំខ្លួន​។ ឯ​ស្រី​រកស៊ី​ភេទ​៤​នាក់ ក្នុងនោះ​មាន​វៀតណាម​៣​នាក់ ​និង​ខ្មែរ​ម្នាក់ និងបុរស៤នាក់ដែលស្វែងរកសេវាកម្សាន្ត នឹង​បញ្ជូនទៅ​អប់រំ​ធ្វើ​កិច្ចសន្យា បញ្ឈប់​របរ​រកស៊ី​បំរើ​ផ្លូវភេទ​នោះ​។​ For More News click here.

ក្រសួងធនធានទឹក ត្រៀមបញ្ជូនគ្រឿងចក្រ ទប់ទល់ការជន់លិច នៅជាយរាជធានីភ្នំពេញ

ភ្នំពេញ៖ នាយខុទ្ធកាល័យក្រសួងធនធានទឹក លោក ចាន់ យុត្ថា បានថ្លែងឲ្យដឹងនៅយប់ថ្ងៃទី១២ ខែកញ្ញា នេះថា ក្រសួងធនធានទឹក និងឧតុនិយម បន្ទាប់ពីទទួលបទបញ្ជាពីលោករដ្ឋមន្រ្តី លឹម គានហោ នឹងត្រៀមបញ្ជូនគ្រឿងចក្រ ទៅកាន់ទីតាំងមួយចំនួន នៅជាយរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ជំនន់ទឹកភ្លៀង អាចបង្កឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ។
ការលើកឡើងយ៉ាងដូច្នេះ របស់លោក ចាន់ យុត្ថា បន្ទាប់ពីស្ថានភាពឥទ្ធិពល នៃជ្រលងសម្ពាធ​ទាបកំពុងបោកបក់ នៅតាមតំបន់ជួរភ្នំ និងតាមបណ្តាខេត្តនៅមាត់សមុទ្រ នៅបន្តឥទ្ធិពលនៅឡើយ រហូតមកដល់ថ្ងៃទី១២ ខែកញ្ញា នេះ ដូចអ្វី ដែលក្រសួងធនធានទឹក បានចេញសេចក្តី​ជូនដំណឹងនាពេលថ្មីៗនេះ។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ នាយប់ថ្ងៃទី១២ កញ្ញានេះ លោក ចាន់ យុត្ថា បានបញ្ជាក់ថា ក្រសួងត្រៀមបញ្ជូនគ្រឿងចក្រ​ទៅគោលដៅសំខាន់ៗ ដូចជាចំណុចកំពង់ទួល និងគោលដៅផ្សេងទៀត អាចមានការជន់លិច ដោយសារជំនន់ទឹកភ្លៀងមកពីស្ទឹងព្រែកត្នោត និងតំបន់ជួរភ្នំឱរ៉ាល់។
កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា នេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ ឲ្យអាជ្ញាធរពាក់ព័ន្ធ​ទាំងអស់ ត្រូវតាមតានពីស្ថានភាពទឹកជំនន់ នៅតាមបណ្តាខេត្ត ដែលទទួលរងគ្រោះ ជាពិសេស​ក្រសួង​សុខាភិបាល ត្រូវត្រៀមក្រុមគ្រូពេទ្យ ជួយសង្រ្គោះជាបន្ទាន់ ដើម្បីជួយប្រជាពលរដ្ឋ ដែលរងគ្រោះ៕
 For more news click here.

ជំហានមួយឆ្ពោះទៅរកសុវត្ថិភាពចរាចរណ៍ ជាតិស្រវឹង និងគ្រោះថ្នាក់ចរាចរណ៍

បច្ចុប្បន្ន​គ្រោះថ្នាក់​ចរាចរណ៍​បាន​ក្លាយជា​មូលហេតុ​ចម្បង និង​ឈានមុខ​គេ​នៃ​ការស្លាប់ និង​ពិការ​ក្នុងប្រទេស​កម្ពុជា។ ​ តាមរបាយការណ៍នៃប្រព័ន្ធព័ត៌មានជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក​ បានឲ្យដឹងថា កំហុសបណ្ដាល​មកពី​ការបើកបរក្រោយពេលពិសារជាតិ​ស្រវឹង ត្រូវបានជា​ប់ចំណាត់ទីពីរ​ក្នុងចំណោម​កំហុសនានា​ដែល​នាំទៅ​ដល់​​គ្រោះថ្នាក់ ​ចរាចរណ៍ ។ កំហុសនេះ ពិតជាអាចចៀសវាងបាន បើសិនជាអ្នកបើកបរគ្រប់ៗរូបតាំងចិត្ត ចូលរួម។ For more detail click here.