របៀបបង្កើត Stored Procedure នៅក្នុង Sql Server Express
Right Click នៅលើ Stored Procedure យកពាក្យ Add New Stored Procedure បន្ទាប់មកយើងអាចសរសេរ Stored Procedure ដោយប្រើទម្រង់ដូចខាងក្រោម ៖
Syntax
Create Proc [edure] Procedure_Name [@paramter datatype]As
T_SQL
ខាងក្រោមនេះជាឧទាហរណ៍ដែលសរសេរពីការបង្កើត Stored Procedure ដែលទាក់ទងទៅនិង Insert, Delete, Update ទៅកាន់ tbEvent ខាងក្រោម៖
Insert Stored Procedure

Delete Stored Procedure

Update Stored Procedure

អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២៥ ចេញផ្សាយខែ មេសា ឆ្នាំ ២០១១។
របៀបដំណើរការ Stored Procedure នៅក្នុង SQL-Express និង ការទាញទិន្នន័យក្នុង GridView
ដើម្បីដំណើរការ Stored Procedure យើងត្រូវប្រើ Keyword “Exec” or “Execute” បន្ទាប់មកដាក់ឈ្មោះ Stored Procedure និង Parameters បើមាន ។ឧទាហរណ៍ Exec EventDelete 1 មានន័យថាយើងដំណើរការ Stored Procedure មួយឈ្មោះ EvenetDelete និងមាន Parameter ID=1 ដូចនេះវានិងលុប Record ដែលមាន ID លេខ 1 ។
ចាប់តម្លៃពី Form បញ្ចូលក្នុង Database
កាលពីលេខ ២៤ នៅក្នុង Button បញ្ចូលយើងបានសរសេរកូដបញ្ចូលទៅក្នុង Database ដោយផ្ទាល់ដោយ មិនមានការប្រើ Stored Procedure ទេឥឡូវនេះយើងនឹងនិយាយពីការប្រើ Stored Procedure ដើម្បី បញ្ចូលទិន្នន័យទៅកាន់ table វិញម្តង ។
- ចំពោះ Connection ទៅកាន់ Database គឺដូចគ្នាទៅនឹងមុនដែរ តែខុសគ្នាតែ Command ប៉ុណ្ណោះ
- នៅបន្ទាត់ទី ២០ គឺបញ្ជាក់ពីឈ្មោះ Stored Procedure សម្រាប់ Insert ទៅកាន់ Table tbEvent ។
- នៅបន្ទាត់ទី ២១ គឺបញ្ជាក់ពីប្រភេទ Command ដែលយើងប្រើទៅលើ SqlCommand ដើម្បីភ្ជាប់ ទៅកាន់ Stored Procedure ។
- ចំណែកនៅបន្ទាត់ទី ២២ ដល់ ៣០ គឺយើងធ្វើការ Add Parameter ទៅកាន់ Stored Procedure តាម Parameter ដែលយើងបានកំណត់នៅក្នុង Procedure ហើយនៅក្នុង Method Add យើងមានបី Parameters ទី១ គឺឈ្មោះ Parameter នៅក្នុង Store Procedure ដូចជា @Title យើងត្រូវដាក់ “Title” ទី ២ គឺ DataType ដែលត្រូវនឹង parameter នោះ ទី ៣ ជាប្រវែងរបស់ Datatype នោះ ។
- នៅបន្ទាប់ទី ៣២ យើងប្រើ ExecuteNonQuery ដើម្បីធ្វើការ Insert ទៅកាន់ Database
ចំណាំ យើងប្រើ ExecuteNonQuery នេះសម្រាប់ តែ Statement Insert, Delete និង Update តែ ប៉ុណ្ណោះ វា Return មកវិញនូវចំនួន Rows ដែលវាបាន Insert, Update និង Delete ចំណែក Statement
Select វិញគឹយើងប្រើ ExecuteReader ដែលវាអាច Return មកវិញជា Record Set ។For more Info click here.
ចាប់តម្លៃពី Database មកដាក់ក្នុង GridView
អ្នកអាច ប្រើ GridView ដើម្បីធ្វើការផ្ទុកទិន្នន័យជាលក្ខណៈ Tabular ដែលមានលក្ខណៈជា Row និង Column ។ អ្នកគ្រាន់តែរក GridView ដែលមាននៅក្នុង ToolBox របស់អ្នកមកដាក់នៅក្នុង From របស់អ្នកជាការស្រេចដូចរូបខាងក្រោម៖
ចំពោះការទាញទិន្នន័យដាក់ក្នុង GridView មានពីររបៀប គឺលក្ខណៈ Wizard និងការសរសេរកូដ ៖
ក. ការទាញទិន្នន័យមកដាក់ក្នុង GridView ដោយមិនចាំបាច់សរសេរកូដ (Wizard)
យើងអាច ភ្ជាប់វាជាមួយ Datasource បានដោយមិនចាំបាច់សរសេរ កូដអ្នកអាចចុចនៅ លើចំណុចនេះ ដើម្បីជ្រើសរើស Datasource ដែល Connect ទៅកាន់ Database ដែលអ្នកបានបង្កើត បន្ទាប់មកនៅត្រង់ចំណុច Choose Data Source យក New Data Source បន្ទាប់ មកវានិងមាន Interface មួយចេញមក.....For more Info click here.ប្រើ Windows 7 នៅលើ Mac ដោយមិន Restart ម៉ាស៊ីន
យើងនឹងលើកយកការ ដំឡើងនិងប្រើប្រាស់កម្មវិធី Microsoft Windows 7 នៅលើម៉ាស៊ីនកុំព្យូទ័រ Apple ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ Mac OS X 10.6.4 ដែលជាជំនាន់ចុងក្រោយនាបច្ចុប្បន្ននេះ ។ដោយ លោកអ្នកពុំចាំបាច់បិទបើកម៉ាស៊ីន (restart) នៅពេលដែលចង់ធ្វើការផ្លាស់ប្តូរប្រព័ន្ធប្រតិបត្តិការពី Mac ទៅ Windows ឬពី Windows ទៅ Mac នោះឡើយ ។

លទ្ធភាពបែបនេះយើងអាចធ្វើបាន តាមរយៈកម្មវិធី VMware Fusion, Microsoft Virtual PC និង VirtualBox ប៉ុន្តែសម្រាប់ពេលនេះយើង នឹងបង្ហាញលោកអ្នកពីការប្រើប្រាស់កម្មវិធី Parallels Desktop 5 ដែលជាកម្មវិធីមួយមានការប្រើប្រាស់ច្រើននិងងាយស្រួលប្រើ ព្រមទាំងលក្ខណៈពិសេសជាច្រើនទៀត ។
For more Info click here.
តើអ្វីទៅជា iOS ?
iOS ត្រូវបានគេ ស្គាល់ថាជា iPhone OS នៅក្នុងខែ មិថុនា ២០១០ គឺជាប្រព័ន្ធដំណើរការសម្រាប់ទូរសព្ទដៃ Apple ។
ជាដំបូងវា បង្កើតឡើងសម្រាប់ iPhone ហើយវាបានពង្រីកខ្លួន ឱ្យអាច ដំណើរការជាមួយឧបករណ៍ផ្សេងៗដូចជា ៖ iPod touch, iPad និង Apple TV ។ ចំពោះ iSO នេះវាក៏មានលក្ខណៈ ពិសេសសម្រាប់ ឱ្យយើងអាចប្រើជាច្រើន ដូចជា Multimedia, E_Reader, ចំពោះ Resolution វិញវាអាច Support រហូតដល់ 640*960 px ចំពោះ iPhone 4, Multi-Touch , Multi-Tasking, អាចដំណើរការជាមួយ Multi Keyboard Language ,មានជំនាញ យ៉ាងពិសេសជាមួយហេ្គម និង មាន Sensor សម្រាប់ Rotate Screen ព្រមទាំងមាន Sensor ចំពោះ Touch Screen នៅពេល ដែលយើង Touch ឱ្យវាមានលក្ខណៈរស់រវើក ។Feature របស់ iSO មានដូចខាងក្រោម ៖

Disk Image ការពារពីការលួចទិន្នន័យ
យើងគ្រប់គ្នាតែងរកវិធីគ្រប់យ៉ាង ដើម្បីការពារពីការលួចបើក ឬលួចចម្លងទិន្នន័យទោះបីជាកុំព្យូទ័ររបស់អ្នកត្រូវបានការពារដោយ កូដសម្ងាត់ (password) ក៏ដោយចុះ ។ប៉ុន្តែវាក៏ពុំមែនមានន័យថា ទិន្នន័យរបស់អ្នកមានសុវត្ថិភាពនោះដែរ ព្រោះថាបើសិនជាកុំព្យូទ័ររបស់អ្នកបានបាត់នោះប្រាកដណាស់ថា គេនឹងអាចលួចទិន្នន័យទាំងនោះបាន តាមរយៈនៃការដោះ hard disk ទៅភ្ជាប់ជាមួយនឹងកុំព្យូទ័រដទៃទៀត ។

នាយកប្រតិបត្តិថ្មីរបស់ Apple លោក Tim Cook សរសេរសំបុត្របង្ហាញពីទស្សនវិស័យរបស់ខ្លួនផ្ញើទៅកាន់បុគ្គលិក
បន្ទាប់ពីលោក Steve Jobs លាលែងចេញពីតំណែងជានាយកប្រតិបត្តិរបស់ Apple រួចមក លោក Tim Cook ជាអ្នកទទួលតំណែងបន្តតាមការស្នើររបស់លោក Steve Jobs បានសរសេរសំបុត្រទៅកាន់បុគ្គលិកទាំងអស់ជាមួយនឹងខ្លឹមសារលើកទឹកចិត្ត និង ធានាអះអាងថា Apple នឹងមិនផ្លាស់ប្ដូរ ។ខាងក្រោមនេះអត្ថន័យទាំងស្រុងរបស់សំបុត្រ....... More Info click here.
ចាប់ផ្តើម Copy កម្មវិធី ANT Video Converter 2012
ថ្ងៃសៅរ៏ ទី១០ ខែកញ្ញា ឆ្នាំ២០១២ គឺជាថ្ងៃទីមួយ ដែលទស្សនាវដ្តីអាន "ANT" បានចេញនូវកម្មវិធីបំប្លែងវីដេអូបានរហូតដល់៤២ប្រភេទ និងបំប្លែងវីដេអូទៅជាសំឡេងដូចជា MP3 (MPEG Layer-3) , WMA (Windows Media Audio) , និង WAV ។
នេះជាកម្មវិធីខ្នាតធំទី២ ប្រភេទ Personal Free Edition ដែលបង្កើតឡើងដោយទស្សនាវដ្តីអាន "ANT" ហើយអនុញ្ញាតចែកចាយសេរី ហើយក៏ជាកម្មវិធីកំដរមួយមុននឹងទស្សនាវដ្តីអាន "ANT" ចេញនូវកម្មវិធី ANT Dictionary 2012 Premium Edition ដែលជាជំនាន់ពិតប្រាកដមួយនិងស្ថិតក្រោមការត្រួតពិនិត្យ និង សាកល្បងដ៏ជាក់លាក់មួយធ្វើយ៉ាងណាកាត់បន្ថយជាអតិបរិមានូវ គុណវិបត្តិទាំងឡាយ ដែលកើតមានក្នុងជំនាន់មុនៗ ។
កម្មវិធី ANT Video Converter 2012 Personal Free Edition នេះអាចស្វែងរក copy ដោយសេរីនៅទីតាំងថ្មី សាកលវិទ្យាល័យន័រតុន ចាប់ពីថ្ងៃសៅរ៏ ទី១០ រហូតដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១២ នេះ ។ For More Info click here.
Nokia ប្រកាសជំនាន់ថ្មីនៃ Symbian "Belle"
បួនខែបន្ទាប់ពី Nokia ប្រាប់ជំនាន់ចុងក្រោយបំផុតនៃ Symbian^3 ហៅថា Anna, ថ្ងៃនេះ Finnish manufacturer បានប្រកាសពីជំនាន់បន្ទាប់នៃ Symbian ក្រោមឈ្មោះថា Belle ។
Belle មាននូវមុខងារទាក់ទាញធំៗមួយចំនួនដូចជា៖
- Widgets ថ្មី
- មានជម្រើសច្រើនសម្រាប់កែប្រែ
- មានកម្មវិធីថ្មី
- មានភ្ជាប់មកជាមួយនូវមុខងារ NFC
- និងមុខងារមួយចំនួនទៀត

iPhone ៥ មានគម្រោងនឹងចេញអេក្រង់ទំហំ ៤ អ៊ីង
iPhone បន្ទាប់ពីបានចេញនូវជំនាន់ទី៤ ដែលមានការពេញនិយមពីភាពល្អឥតខ្ចោះទាំងរូបរាង និង ល្បឿន នៃការប្រើប្រាស់រួចមក ។
ប៉ុន្តែដោយសារ iphone 4 មានទំហំអេក្រង់ត្រឹមតែ ៣.៥ អ៊ីងនោះ ថ្មីៗនេះក្រុមហ៊ុន Apple ក៏មានគម្រោងនឹងចេញ iPhone 5 ដែលមានអេក្រង់ ៤ អ៊ីង សម្រាប់ឱ្យយើងងាយស្រួលក្នុងការប្រើប្រាស់ ដូចជាការមើលឯកសារជាដើម ។ More Info click here.
No comments:
Post a Comment
Note: Only a member of this blog may post a comment.